Chhorchai ចាញ់ ឡៅ ចន្រ្ទា លើកមុនដេកអត់លក់ ត្រូវតែសងសឹកវិញ
- ថ្ងៃនេះ ម៉ោង 09:58
- ចំនួនមតិ 0
ចន្លោះមិនឃើញ
អ្នកលេងជង្គង់ឆ្លងដែនមកពីប្រទេសថៃ ឈោក
ឆៃ(Chhorchai) ថា ចាញ់ជើងខ្លាំងវ័យក្មេងរបស់កម្ពុជា ឡៅ ចន្រ្ទា
ដោយសារខ្លួនហាត់មិនបានពេញផង
ដូច្នេះត្រូវតែសុំឡើងប្រកួតសងសឹកយកជ័យជម្នះមកវិញនៅពេលណាមួយ។
កីឡាករ ឈោក ឆៃ(Chhorchai) បានឲ្យដឹងថា
រឿងប្រកួតសងសឹកជាមួយកីឡាករ ឡៅ ចន្រ្ទា ត្រូវតែកើតឡើងម្ដងទៀត
ប៉ុន្តែមិនទាន់ពេលនេះទេ
ពោលគឺខ្លួនសុំប្រកួតជាមួយកីឡាករកម្ពុជា២ប្រកួតទៀត
ដើម្បីឲ្យសមត្ថភាពដូចដើមវិញទើបប្រកួតសងសឹកជាមួយប្អូនប្រុស ឡៅ
ស៊ីណាត ជាថ្មីម្ដងទៀត។
អ្នកប្រដាល់ដែលធ្លាប់ឈ្នះខ្សែក្រវាត់
និងផ្ដួលជើងខ្លាំងកម្ពុជាជាច្រើនរូបខាងលើបន្តថា កាលចាញ់ ឡៅ
ចន្រ្ទា នោះអាចថា មកពីរូបគេមិនបានហ្វឹកហាត់គ្រប់គ្រាន់
ហើយអ្វីដែលមិនអស់ចិត្តនោះ
គឺខ្លួនជាជើងខ្លាំងម្នាក់បែរជាចាញ់ដោយបោះបង់ការប្រកួតដូច្នេះ។
បើនិយាយពីកីឡាករ ឡៅ ចន្រ្ទា គេជាអ្នកប្រដាល់ពូកែប្រើកែង
និងចាប់ស្អិតហើយពូកែវ៉ៃជង្គង់ ពេលប៉ះគ្នាជាថ្មីម្ដងទៀតនោះ
ឈោក ឆៃ(Chhorchai) សង្ឃឹមថានឹងឈ្នះរហូតដល់ 80 ភាគរយ។
កីឡាករថៃ ឈោក ឆៃ ជាអ្នកប្រដាល់ដែលមានថ្វីដៃម្នាក់
ស្នៀតសម្លាប់ដែលគេធ្វើបានល្អបំផុតនោះក្បាច់ចូលចាប់វ៉ៃជង្គង់តែម្ដងមានកីឡាករកម្ពុជាច្រើនណាស់ដែលធ្លាប់រងបរាជ័យក្រោមដៃកីឡាកររូបនេះ
ហើយការប្រកួតចុងក្រោយរបស់គេនោះគឺឈ្នះអ្នកលេងកែងមកពីខណ្ឌដង្កោ
ផល សោភ័ណ្ឌ ដោយពិន្ទុនៅសង្វៀនបាយ័នបឹងស្នោ៕
កីឡាករ ឈោក ឆៃ(Chhorchai)
កីឡាករ ឡៅ ចន្រ្ទា
កីឡាករ ឈោក ឆៃ ពេលប៉ះ ឡៅ ចន្រ្ទា
កីឡាករ ឡៅ ចន្រ្ទា ពេលឈ្នះ ឈោក ឆៃ
អត្ថបទ៖ នួន ស៊ីណា
អត្ថបទថ្មី
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ Sabay ឆ្នាំ២០១៦
អាសយដ្ឋាន
អគារលេខ ៣០៨ មហាវិថីព្រះមុន្នីវង្ស
សង្កាត់បឹងរាំង ខណ្ឌដូនពេញ
អគារលេខ ៣០៨ មហាវិថីព្រះមុន្នីវង្ស
សង្កាត់បឹងរាំង ខណ្ឌដូនពេញ
អំពីយើង
Sabay Digital Corporation ជាក្រុមហ៊ុនព័ត៌មានឌីជីថល និងកម្សាន្តឈានមុខគេនៅកម្ពុជា។
ព័ត៌មានបន្ថែម
ផលិតផល និង សេវាកម្ម របស់ Sabay
No comments:
Post a Comment